Subscribe Us

ឆ្លៀតអើយឆ្លៀត - Chleat Euy Chleat



 (Lyric)
ប) កាលអូនក្រមុំ អូនអើយខ្ញុំមិនខ្វល់ខ្វាយ  ដល់អូនមេម៉ាយស្រាប់តែស្ដាយក្រោយ
កាលនៅក្រមុំខ្ញុំប្រឹងណា៎!   ដណ្ដឹងម៉ែស្រីមិនឲ្យ  មេម៉ាយហេងស៊យ
 ចុះឡើងញយៗ លែងអីអាណិត  បាក់ចិត្តស្រណោះស្រឡាញ់
ស) ឆ្លៀតអឺយ! ឆ្លៀតម្លេះបងត្រីងៀតឆ្លៀតពង ទំនងមិនឆ្ងាញ់
កាលអូនក្រមុំពុំក្នាញ់ ស្រាប់តែស្រឡាញ់ មេម៉ាយក្ដៅស្រួយ
(ពោល) អ៊ីចឹងបានបង ស្រឡាញ់ហ្នឹងណា!
Repeat
ស) នែៗ! កាលអូនក្រមុំបងអើយព្រងើយយ៉ាងឆ្ងាយ  ដល់អូនមេម៉ាយធ្វើស្ដាយធ្វើព្រួយ
ប) នែ!រូបបង ក៏ឆ្ងល់ដល់ហើយម្ដេចឡើយ ជាប់ស្នេហ៍អូនមួយ?
មេម៉ាយក្ដៅស្រួយដូចកំពីងពួយ កំពុងឈ្លក់ទឹកអាល័យរឭក ណាស់អូន
ស) ឆ្លៀតអឺយ! ឆ្លៀតផ្ដោះផ្ដង ត្រីនៅក្នុងស៊ង ឆ្លៀតបណ្ដើរកូន
ឫស្សីចងជាក្បូន កំពុងសណ្ដូនឆ្លៀតដុះ នែ!ទំពាំង
ប) កញ្ចាញ់ចេកអឺយ! លោកអើយលោតទំ មែកស្វាយ ប្រពន្ធមេម៉ាយ នែ!ឈ្ងុយដូចត្រីអាំង
ស) មេម៉ាយ ចំណាយមាត់ញាតិចង់យកទៀតបានពឹងកម្លាំង
ខ្លាចបាយ បោកឆ្នាំងខ្ញុំអើយស្គមស្គាំង បង់រូបបង់ឆោម បងរូបបង់ឆោម អស់ហើយ
ប) ឆ្លៀតអឺយ ឆ្លៀតស្រឡាញ់
ស) សូមឆ្លៀតទៅវិញ មិនស្រឡាញ់ឡើយ
ប) បងនៅ កំលោះអូនអើយ
ស) នែ!កំលោះក៏ដោយ ឲ្យគិតមើលសិន
ប(ពោល) បងគិតយូរហើយ
ស) ហ៊ឺ!គិតមើលសិនបងអើយ!
នែ!បងឯង គិតមើលឲ្យច្បាស់សិនទៅណា
ប្រយ័ត្ន ស្ដាយក្រោយណា!


Post a Comment

0 Comments